ករណីកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺ ២៥០,៤០៣ករណី

    វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                   អន្តរជាតិ៖ កាលពីថ្ងៃពុធប្រទេសជប៉ុនបានកត់ត្រាករណីកូវីដ-១៩ថ្មីចំនួន ២៥០,៤០៣ ករណីដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់ នៅពេលមានការព្រួយបារម្ភលើប្រព័ន្ធ វេជ្ជសាស្ត្រ ដោយសាររលកថ្មីនៃជំងឺរាតត្បាតនេះ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅថ្ងៃទី ៣ ខែសីហា ប្រទេសនេះ បានរកឃើញករណីឆ្លងចំនួន ២៤៩,៨៣០ ករណីនិងអ្នកស្លាប់ថ្មីសរុបចំនួន ២៥១ នាក់ដែលត្រូវ បានបញ្ជាក់ឲ្យដឹងនៅទូទាំងប្រទេស។

ក្រសួងសុខាភិបាលបាននិយាយថាចំនួនអ្នកឆ្លងដែលសម្រាកនៅមន្ទីរពេទ្យ ហើយដែលមានរោគ សញ្ញាធ្ងន់ធ្ងរបានកើនឡើងចំនួន ១៦ ករណីកាលពីថ្ងៃអង្គារ។

ខេត្តចំនួន ២០ នៃខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុនបានកត់ត្រាចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ។ រដ្ឋាភិបាលទីក្រុងតូក្យូកាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៣៤,២៤៣ ករណី ខណៈដែលទីក្រុងអូសាកា បានកត់ត្រាករណីឆ្លងចំនួន ២៣,៧៣០ ករណី និងទីក្រុងអៃជីមានករណី ឆ្លងចំនួន ១៨,៨៦២ ករណី៕IMG_20220811_110612_818

Comments

Related posts