ថៃ ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល

    វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                  អន្តរជាតិ៖ កាលពីថ្ងៃពុធ លោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និង សមភាគីម៉ាឡេស៊ីលោក Saifuddin Abdullah បានប្រកាសថានឹងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើវិស័យដូចជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១១ ខែសីហា។

ភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ លើការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅចំនួន ៣០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។លោក Don និងលោក Saifuddin ក៏ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ ឧស្សាហកម្មឌីជីថល ដោយផ្តោតលើការផ្គូរផ្គងអាជីវកម្ម និងការវិនិយោគបរទេស។

ពួកគេក៏បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការពន្លឿនគម្រោងដែលកំពុងដំណើរការ ជាពិសេសការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ។ក្នុង ចំណោម ប្រធាន បទ ផ្សេង ទៀត ដែល រដ្ឋ មន្ត្រីទាំងពីរ បាននិយាយ គឺ សន្តិសុខថាមពល ការគ្រប់គ្រងព្រំដែន និង ការផ្លាស់ប្តូរវប្បធម៌។កាលពីថ្ងៃទី ៩ និងថ្ងៃទី ១០ ខែសីហា លោក Don និងលោក Saifuddin បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី (JC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៥ នៃគណៈកម្មាធិការស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម សម្រាប់តំបន់ព្រំដែន (JDS) នៅទីក្រុងបាងកក៕IMG_20220811_110708_049-3

Comments

Related posts