លោក គីម ប្រកាសជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានប្រកាសជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដោយបានបញ្ជាឱ្យដកវិធានការប្រឆាំងការរីករាល ដាលជាអតិបរមាដែលដាក់ក្នុងខែឧសភា។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែសីហា។

  ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញពីចំនួននៃការឆ្លងដែលខ្លួនបានរកឃើញនោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដាមក គេមិនបានរាយការណ៍ករណីសង្ស័យថ្មីនោះទេ។បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា លោក Kim បាននិយាយថា កូរ៉េខាង ជើងត្រូវតែរក្សា "របាំងប្រឆាំងការរាតត្បាតដ៏រឹងមាំ និងពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក" ។ក្រុមអ្នកវិភាគបាននិយាយថា ទោះបីជាកូរ៉េខាងជើងផ្តាច់ការបានប្រើប្រាស់ជំងឺរាត ត្បាតដើម្បីរឹតបន្តឹងការគ្រប់ គ្រងសង្គមក៏ដោយ ក៏ការ ប្រកាសជ័យជម្នះរបស់ខ្លួនអាចជាបុព្វហេតុនៃការស្តារពាណិជ្ជកម្មដែលរារាំងដោយការបិទព្រំដែន និងការរឹតបន្តឹងផ្សេងទៀត។

អង្គការសុខភាពពិភពលោកបានដាក់ការសង្ស័យលើការអះអាងរបស់កូរ៉េខាងជើងដោយនិយាយថាកាលពីខែមុន ខ្លួនជឿថាស្ថានភាពកាន់តែអាក្រក់ទៅៗ មិនប្រសើរនោះទេ។ការប្រកាស ជ័យជម្នះរបស់ក្រុង ព្យុងយ៉ាង កើតឡើង ដោយនិយាយថា ខ្លួនពឹងផ្អែកលើការបិទប្រទេស ការព្យាបាលឱសថក្នុងស្រុក និងអ្វីដែលលោក Kim ហៅថា "ប្រព័ន្ធសង្គម និយមបែបកូរ៉េដែលមានអត្ថប្រយោជន៍"៕IMG_20220811_155350_000

Comments

Related posts