នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខេត្តមណ្ឌលគិរីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តជិត១ម៉ឺននាក់

នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខេត្តមណ្ឌលគិរីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តជិត១ម៉ឺននាក់

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី

photo_2022-09-27_08-56-41

photo_2022-09-27_17-13-14
មណ្ឌលគិរី៖ នាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរយ៉ាងច្រើនចូលមកលេងកម្សាន្តជិត១ម៉ឺននាក់ បើទោះបីជាអាកាសធាតុមិនសូវអំណោយផល មានភ្លៀងធ្លាក់ច្រើនក៏ដោយ។
   លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តមណ្ឌលគិរី អាចទាក់ទាញអ្នកទេសចរបានជិត១ម៉ឺននាក់ ដោយក្នុងនោះ ទេសចរជាតិ ៩,៦២៧នាក់ (ឆ្នាំ២០២១ ទេសចរជាតិសរុប ២៣,០២០នាក់)  ចំណែក ទេសចរបរទេស សរុប ២២២នាក់ (ឆ្នាំ២០២១ ទេសចរបរទេសសរុប ៣០៣នាក់) ។ តួលេខនេះ ទេសចរជាតិ ថយចុះ ៥៨,១៧% រីឯទេសចរបរទេសថយចុះ ២៦,៧៣% ។
លោកស្រី បញ្ជាក់ថា មូលហេតុនៃការថយចុះ ដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ភ្ញៀវទេសចរពិបាកដើរកម្សាន្ត ភ្ញៀវភាគច្រើនទៅលេងស្រុកកំណើតដែលមានចម្ងាយផ្លូវជិត អាចពាក់ព័ន្ធនឹងការចំណាយច្រើន និង
កត្តាផ្សេងៗទៀត ។ ចំណែកស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់គឺមានភាពល្អប្រសើរ។
តាមការកត់សម្គាល់ សម្រាប់រមណីយដ្ឋានដែលភ្ញៀវបានធ្វើដំណើរទៅទស្សនាច្រើន មានដូចជាទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងសមុទ្រជាដើម ហើយផ្អែកតាមការសង្កេតជាក់ស្ដែង ចំនួនភ្ញៀវទេសចរមិនសូវច្រើនប៉ុន្មានទេ បើធៀបនិងអំឡុងពេលមុនៗ ដែលភ្ញៀវសម្រុកចូលមកលេងច្រើននាឱកាសពិធីបុណ្យទាន ប៉ុន្តែចំនួននេះអាចវាយតម្លៃល្អប្រសើរហើយ បើធៀបក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលខេត្តមណ្ឌលគិរី និងប្រទេសកម្ពុជាបានរងផលប៉ះពាល់នៃជំងឺកូវីដ-១៩៕

Comments

Related posts